Leicester City គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលកំពុងតាមដានខ្សែបម្រើរបស់ក្លឹប Lorient កីឡាករ Enzo Le Fee នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min ។
ក្រុមរបស់លោក Brendan Rodgers កំពុងតាមដានកីឡាករ Le Fee យ៉ាងយកចិត្តទុកដាក់បំផុត ហើយអាចនឹងចូលទៅក្នុងទីផ្សារដោះដូរដើម្បីប្រជែងយកខ្សែបម្រើរូបនេះ ប្រសិនបើ Youri Tielemans ចាកចេញនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ៕