ក្លឹ​ប​ធំ​ចំនួន 3​កំពុង​ប្រជែង​គ្នា​ចង់បាន​កីឡាករ​រូប​នេះ

0

Liverpool និង Real Madrid ត្រៀម​ប្រជែង​ជាមួយ Chelsea ដើម្បី​ចុះហត្ថលេខា​លើ Bruno Guimaraes ពី Newcastle នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ TNT Sports ។

GOAL បាន​រាយការណ៍​នៅ​ស​ប្តា​ហ៍​នេះ​ថា ក្រុម​តោ​ខៀវ​សង្ឃឹមថានឹង​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ប្រេ​ស៊ី​ល​រូប​នេះ បើ​ទោះបីជា Newcastle បាន​រៀបចំ​ដើម្បី​ធ្វើ​ឱ្យ​គាត់​ជា​កីឡាករ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​របស់​ពួក​គេ ជាមួយនឹង​ការ​បន្ត​កិច្ចសន្យា​រយៈពេល​វែង​ក៏​ដោយ​។

ប៉ុន្តែ Liverpool និង Madrid បាន​បង្ហាញ​ចំណាប់អារម្មណ៍​ជាក់ស្តែង​លើ​គាត់ ហើយនឹង​ព្យាយាម​ទាក់ទាញ​គាត់​ឱ្យ​ឆ្ងាយ​ពី​ទឹកដី St James’ Park ៕