ការ​ឆ្លើយ​តប​របស់ Arsenal ,Chelsea និង Newcastle ជុំវិញ​អនាគត Ronaldo (​មាន​វី​ដេ​អូ​)

0

Arsenal, Chelsea និង Newcastle United សុទ្ធ​សឹង​បាន​បដិសេធ​នូវ​ឱកាស​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់ Manchester United កីឡាករ Cristiano Ronaldo ក្នុង​ខែមករា នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun​។

Ronaldo ត្រូវ​បាន​បន្ត​ជំរុញ​ឱ្យ​ចាក​ចេញពី Old Trafford ចំ​ពេល​ចាប់ផ្តើម​រដូវ​កាល​មិនសូវ​បាន​ល្អ ដែល​ធ្វើ​ឱ្យ​គាត់​រកបាន​គ្រាប់​បាល់​ត្រឹមតែ​ពីរ​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​បង្ហាញខ្លួន 12 លើក​សម្រាប់ Man Utd​។

ទន្ទឹម​នឹង​នេះ​ដែរ ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​បាន​បង្ហាញខ្លួន​ក្នុង​ជម្រើស​ដំបូង​ត្រឹមតែ​ប្រាំមួយ​ដង​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ទាំង 12 របស់​ក្លឹ​ប​ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag ។

ភ្នាក់ងារ​របស់ Ronaldo បាន​ទៅ​ជួប Arsenal, Chelsea និង Newcastle ខណៈ​ដែល​ពួក​គេ​ព្យាយាម​ធានា​ការ​ផ្លាស់​ប្តូរ​សម្រាប់​កីឡាករ​វ័យ 37 ឆ្នាំ​រូប​នេះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្លឹ​ប​ទាំង​បី​ខាងលើ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​រូប​នេះ​ទេ​។

ប្រភព​មួយ​ត្រូវ​បាន​ដកស្រង់​សម្ដី​ថា​៖ «Chelsea បាន​ចាប់អារម្មណ៍​លើ Ronaldo នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​គាត់​លែង​ស្ថិត​ក្នុង​រ៉ា​ដា​របស់​ពួក​គេ​ទៀត​ហើយ​នៅ​ពេល​នេះ​។ Arsenal និង Newcastle ដឹង​ពី​គុណភាព​ដែល​គាត់​នឹង​នាំ​យក​មក​ជួយ​ពួក​គេ​ឱ្យ​សម្រេច​បាន​នូវ​មហិច្ឆតា​របស់​ក្លឹ​ប​»​។

ប្រភព​ខាងលើ​បាន​បន្ថែម​ថា​៖ «​ក្លឹ​ប​ទាំង​ពីរ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ការ​មក​ដល់​របស់​គាត់​អាច​មាន​ចំពោះ​ក្លឹ​ប​»​។

ការ​រំពឹង​ក្នុង​ការ​ចាកចេញ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ អាច​បណ្តាល​មក​ពី​សកម្មភាព​របស់​គាត់​ដើរ​ចេញពី​ទីលាន​នៅ​នាទី​ទី​89 ក្នុង​ជ័យជម្នះ 2-0 របស់ Man Utd លើ​ក្រុម Tottenham Hotspur កាលពី​ថ្ងៃ​ទី 19 ខែតុលា​នេះ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា កិច្ចសន្យា​បច្ចុប្បន្ន​របស់ CR7 ជាមួយ​បិសាច​ក្រហម​មាន​សុពលភាពរ​រហូត​ដល់​រដូវក្តៅ​ក្រោយ ហើយ​គាត់​មាន​ជម្រើស​នៃ​ការ​បន្ត​រយៈពេល​មួយ​ឆ្នាំ​ទៀត​៕