ឃាត់បានមនុស្ស ៧នាក់​ សុទ្ធតែជាអ្នកលេងអាប៉ោង

0
រតនគិរី​៖​ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧:១០នាទី​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ បានចុៈបង្រ្កាបទីតាំងលេងល្បែងសុីសងខុសច្បាប់មួយកន្លែង​ចំណុចផ្ទះរបស់ឈ្មោះ​ កាន​ សុខៈ ស្ថិតក្នុងភូមិសាស្ត្រ (ភូមិលំជ័រ ឃុំកា​តែ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី) ។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់​ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក​ លាង​ អ៊ូ​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី​ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនរួមមានចាន​អាប៉ោង,​ កំរប​អាប៉ោង,​ ​កាធុន​ទ្រចានអាប៉ោង,​ ហាន់តោ១,​ កន្សែងជូត​អាប៉ោង១,​ សៀវភៅ​កត់លេខ​១​ក្បាល,​ និងរថយន្ត​១​គ្រឿង​។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ និង​វត្ថុ​តាង ត្រូវបានឃាត់ជាបណ្ដោះអាសន្ន នៅការិយាល័ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី​៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី