ពីរ​ក្លឹ​ប​នេះ​អាច​ជា​គោល​ដោ​បន្ទាប់​របស់ Mbappe

0

តារា​ឆ្នើម​របស់​ក្លឹ​ប Paris Saint-Germain កីឡាករ Kylian Mbappe អាច​មាន​ជម្រើស​សំខាន់​ចំនួន​ពីរ​ក្នុង​ការ​ជ្រើសរើស​រវាង​ក្លឹ​ប Manchester City ឬ Liverpool ជា​ក្លឹ​ប​បន្ទាប់​របស់​គាត់ នេះ​បើ​យោង​តាម​ចេញផ្សាយ​របស់​សារព័ត៌មាន Marca ។

កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ​មិន​សប្បាយចិត្ត​នៅ PSG ហើយ​លទ្ធភាព​នៃ​ការ​ចាកចេញ​របស់​គាត់​កំពុង​តែ​កើនឡើង គាត់​សុបិន​ចង់​ផ្លាស់​ទៅ Real Madrid ប៉ុន្តែ Los Blancos មិន​ចាប់អារម្មណ៍​គាត់​ទៀត​ទេ​បន្ទាប់​ពី​ការ​ផ្ទេរ​បរាជ័យ​ក្នុង​រដូវក្តៅ​។

Mbappe ធ្លាប់​បាន​សារភាព​ថា​គាត់​បាន​ពិភាក្សា​ជាមួយ​លោក Klopp អំឡុង​ពេល​ដែល​គាត់​លេង​ឱ្យ AS Monaco ។ ម្តាយ​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​ជា​អ្នកគាំទ្រ Liverpool ផង​ដែរ ដែល​អាច​ជា​កត្តា​ល្អ​ប្រសើ​ប្រសិនបើ PSG និង​ហង្ស​ក្រហម​អង្គុយ​នៅ​តុ​ចរចា​៕