សម្តេចតេជោ ហ៊ុន សែន​ ផ្តល់ការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ ម្នាក់ នៅខេត្តសៀមរាប

0

សៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្រោយចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយសម្រាលទុក្ខលំបាកក្នុងជីវភាពដល់ស្ត្រីម្នាក់ដែលមានកូនស្រីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។

ដោយក្តីអាណិតអាសូរជាពន់ពេក ខណ:ដែលស្ត្រីជាម្ដាយបានពរកូនទាំងមានជំងឺនេះមកចូលរួមក្នុងកម្មវិធីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំសម្រាប់ដោះស្រាយជីវភាពផងដែរ។

កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរនេះ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ ។ ម្តាយកុមារីរូបនេះឱ្យដឹងថា កូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការៈមិនប្រក្រតី ហើយម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប តែមិនបានប្រសើរ ដល់កុមារអាយុរហូតដល់ ២ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងខិតខំជួយសង្គ្រោះជីវិតកុមារីរូបនេះឱ្យអស់ពីលទ្ធភាព៕

ប្រភព៖ ក្រសួងព័ត៌មាន