យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Football London បានអោយដឹងថាម្ចាស់ក្លឹបតោខៀវ Chelsea ដែលជាសេដ្ឋីជនជាតិអាមេរិកកាំងលោក Todd Boehly បានទាក់ភ្នែក និងចង់បានខ្សែបម្រើក្លឹបកាំភ្លើងធំ Arsenal កីឡាករ Bukayo Saka។
កីឡាករអន្តរជាតិអង់គ្លេសដែលដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ Arsenal បច្ចុប្បន្នត្រូវបានផ្សារភ្ជាប់បន្តិចបន្តួចជាមួយនឹងការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Stamford Bridge ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់ក្នុងរយៈពេល 2 ឆ្នាំខាងមុខ។
ទោះបីជាក្រុមកាំភ្លើងធំកំពុងសម្លឹងមើលការបន្តកុងត្រារបស់ Saka ក៏ដោយក៏លោក Boehly កំពុងសម្លឹងមើល ដើម្បីរៀបចំការផ្តល់ជូនដ៏គួរឱ្យទាក់ទាញបន្ថែមទៀតសម្រាប់កីឡាករវ័យក្មេងនេះ៕