Jorginho បដិសេធ​ការ​បន្ត​កុងត្រា​ថ្មី​នៅ Chelsea ក៏​ព្រោះតែ​…!

0

យោង​តាម​សារព័ត៌មាន Evening Standard បាន​ឲ្យ​ដឹង​ថា​ខ្សែបម្រើ Jorginho របស់ Chelsea បាន​ច្រានចោល​សំណើ​បន្ត​កុងត្រា​ថ្មី​របស់​ក្លឹ​ប​តោ​ខៀវ ដោយសារ​តែ​ប្រាក់​ឈ្នួល​ដែល​ផ្តល់​ជូន​មិន​សម​ស្រប​នឹង​ការ​ទាមទារ​របស់​គាត់​។

កិច្ចសន្យា​របស់ Jorginho ជាមួយ Chelsea នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ក្រោយ ហើយ​ក្លឹ​ប​សង្ឃឹមថានឹង​បន្ត​កុងត្រា​គាត់ ជាមួយនឹង​ប្រាក់​ឈ្នួល​ដែល​ស្រ​ដៀង​នឹង​តម្លៃ​ដែល​គាត់​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​។

ទោះជា​យ៉ាងណា​ក៏​ដោយ Jorginho ចង់បាន​ការ​ដំឡើង​ប្រាក់ខែ​របស់​គាត់ 25% ដែល​នឹង​កើន​ដល់ 15​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​៕