Liverpool ចូលខ្លួន​ទៅ​ប្រជែង​យក​គោលដៅ​របស់ Man Utd

0

Liverpool ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​គោលដៅ​កំពូល​របស់ Manchester United កីឡាករ Frenkie De Jong នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អេ​ស្ប៉ា​ញ Sport ។

កីឡាករ​អន្តរជាតិ​ហូ​ឡង់​វ័យ 25 ឆ្នាំ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ Old Trafford នៅ​រដូវក្តៅ ប៉ុន្តែ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បាន​បិទ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្សែបម្រើ​សញ្ចា​តិ​ហូ​ឡង់​រូប​នេះ​បន្ត​លេង​នៅ Camp Nou ។

បច្ចុប្បន្ន De Jong គាត់​មិនមែន​ជា​ជម្រើស​ដំបូង​សម្រាប់​ក្លឹ​ប​យក្ស​កា​តា​ឡាន​នោះ​ទេ ដោយ​អ្នកចាត់ការ Xavi Hernandez ចូល​ចិត្ត​ខ្សែបម្រើ​បី​គឺ Sergio Busquets, Gavi និង Pedri នៅ​ក្នុង​ការ​ប្រកួត​សំខាន់​ៗ​។

កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​ត្រូវ​បាន​គេ​គិត​ថា មិន​សប្បាយ​ចិត្តនឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​គាត់ ហើយ​អាច​ស្វែងរក​ការ​ចាកចេញ​នៅ​ខែមករា ខណៈ​ដែល​ក្លឹ​ប Barcelona ត្រូវ​បាន​គេ​ជឿ​ថា​នៅ​តែ​ចង់​ដក​គាត់​ចេញ ដើម្បី​កាត់​បន្ថយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួក​គេ​៕