Chelsea ត្រូវបានគេរាយការណ៍ថានឹងប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបយក្សអេស្ប៉ាញ Atletico Madrid សម្រាប់តារាឆ្នើមរបស់ក្លឹប Brighton & Hove Albion កីឡាករ Leandro Trossard ។
យោងតាមរបាយការណ៍ពី Mirror បានឲ្យដឹងថាកីឡាករវ័យ 27 ឆ្នាំអាចបើកចំហរក្នុងការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Stamford Bridge ប្រសិនបើគាត់ត្រូវបានធានាពេលវេលាលេងថេរ។
កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះរកបាន 5 គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីម្តង ក្នុងការបង្ហាញខ្លួនក្នុងលីកចំនួន 9 ដងសម្រាប់ Seagulls ក្នុងរដូវកាលនេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅក្លឹប Brighton នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្លឹបតោខៀវកំពុងស្វែងរកការជួបជុំគាត់ជាមួយគ្រូបង្វឹកបច្ចុប្បន្នលោក Graham Potter នៅរដូវក្តៅក្រោយ៕