PSG នឹងព្យាយាមបញ្ចុះបញ្ចូលអតីតអ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane ឱ្យមកដឹកនាំក្លឹបនៅខែមករា នេះបើយោងតាម Media Foot ។
ជាមួយនឹង Kylian Mbappe ចង់ចាកចេញពីក្លឹបនៅខែមករា នោះ PSG ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការកែប្រែរចនាសម្ព័ន្ធក្លឹបរបស់ពួកគេ។
ជំហានដំបូងនៃដំណើរការនេះត្រូវបានគេរាយការណ៍ថានឹងជួល Zidane ដែលតែងតែជាគោលដៅសម្រាប់ PSG ប៉ុន្តែត្រូវបានបដិសេធ ដោយទទូចថាគាត់ចង់ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង៕