ក្រោយ Man Utd យកឈ្នះលើក្រុម Omonia Nicosia ក្នុងលទ្ធ 1-0 អ្នកចាំទី Francis Uzoho បានស្នើសុំថតរូបជាមួយលោក Erik ten Hag បន្ទាប់ពីសន្និសីទសារព័ត៌មានក្រោយការប្រកួត។
បើយោងតាមលោក Samuel Luckhurst ដែលជារបស់និពន្ធនាយករបស់សារព័ត៌មាន Manchester Evening News បញ្ជាក់ថា Uzoho គឺជាអ្នកគាំទ្ររបស់បិសាចក្រហម ដោយអ្នកចាំទីរូបនេះបាននិយាយថា៖ «បាទ ខ្ញុំជាអ្នកគាំទ្រ Manchester United ហើយឪពុករបស់ខ្ញុំក៏ដូចគ្នាដែរ»៕