បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចូលនិងនាំចេញទំនិញសរុប របស់ប្រទេសមីយ៉ាន់ម៉ាបានកើនឡើង ២១,៣៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ជាង ១៧,០៨ ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២២-២០២៣ ចាប់ពីខែមេសា។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua បានអៅយដឹងថាទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ចាប់ពីខែមេសាដល់ខែកញ្ញា ការនាំចេញបានកើន ឡើង ១៩,១៨ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលកើនឡើង ២៣,៦៣ ភាគរយ។ ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសនេះបានធ្លាក់ចុះ ២,១៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្លាក់មកនៅជាង ៤,០៤ ពាន់លានដុល្លារអាមេរិក នៅពេលមានការរាតត្បាត នៃជំងឺ កូវីដ-១៩។ ពាណិជ្ជកម្មភាគច្រើនរបស់មីយ៉ាន់ម៉ាជាមួយបរទេស ជាធម្មតាធ្វើឡើងតាមរយៈ ផ្លូវសមុទ្រ ដោយសារប្រទេសនេះមានឆ្នេរសមុទ្រវែង។ ការនាំចេញសំខាន់ៗរបស់ប្រទេសរួមមាន ផលិតផលកសិកម្ម រ៉ែ ផលិតផលព្រៃឈើ ទំនិញផលិតកម្ម និងទំនិញផ្សេងៗទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន