យោងតាម Les Parisien បានឲ្យដឹងថាកីឡាករ Kylian Mbappe នឹងចាកចេញពី PSG នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ មិនមែនអំឡុងពេលទីផ្សារដោះដូររដូវរងារខាងមុខនេះនោះទេ។
Mbappe បានស្នើសុំចាកចេញពី PSG ដោយខ្សែប្រយុទ្ធរូបនេះមានអារម្មណ៍ថា ក្លឹបបានក្បត់គាត់ដោយមិនបានបំពេញតាមការទាមទារ ដែលពួកគេបានសន្យាជាមួយគាត់នៅពេលគាត់បន្តកុងត្រានៅដើមឆ្នាំនេះ៕