FIFA World Cup 2022 នៅសល់តែជាង 4 សប្តាហ៍ទៀតប៉ុណ្ណោះ។ វាជាក្តីសុបិនរបស់កីឡាករបាល់ទាត់គ្រប់រូប ក្នុងការតំណាងប្រទេសរបស់ពួកគេសម្រាប់ការប្រកួត World Cup។ កីឡាករទាំងអស់បានព្យាយាមជួយក្រុមរបស់ពួកគេក្នុងវគ្គជម្រុះ ដើម្បីកក់កៅអីនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក។
កីឡាករឆ្នើមៗជាច្រើននឹងមិនមានវត្តមាននៅ FIFA World Cup ឆ្នាំ 2022 នេះ ខណៈដែលក្រុមជម្រើសជាតិរៀងៗខ្លួនមិនបានជាប់ក្នុងការប្រកួតជម្រុះ។ កីឡាករដូចជា Erling Haaland, Mohamed Salah, Marco Verratti, David Alaba និង Luis Diaz គឺជាតារាល្បីៗមួយចំនួនដែលនឹងមិនមានវត្តមាននៅ FIFA World Cup 2022 នោះទេ។
បន្ថែមពីលើនេះក៏មានកីឡាករល្អៗមួយចំនួនដែលអាចនឹងអវត្តមានក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដោយសារបញ្ហារបួស។ សូមក្រឡេកមកមើលតារាឆ្នើម 5រូបដែលប្រឈមមុខនឹងការខកខានការប្រកួត FIFA World Cup 2022 នៅកាតាដោយសារតែរបួស៖
#5 N’Golo Kante កីឡាករក្នុងក្រុមជម្រើសជាតិបារាំង បច្ចុប្បន្នលេងឲ្យក្លឹប Chelsea រងរបួសសរសៃពួរ
#4 Paulo Dybala កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្នលេងឲ្យក្លឹប AS Roma រងរបួសសាច់ដុំ
#3 Angel Di Maria កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្នលេងឲ្យក្លឹប Juventus មានបញ្ហាសាច់ដុំនៅលើភ្លៅខាងស្តាំរបស់គាត់
#2 Reece James កីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេស បច្ចុប្បន្នលេងឲ្យក្លឹប Chelsea រងរបួសជង្គង់
#1 Paul Pogba កីឡាករក្នុងក្រុមជម្រើសជាតិបារាំង បច្ចុប្បន្នលេងឲ្យក្លឹប Juventus រងរបួសជង្គង់