ម្ចាស់ក្លឹប Manchester United ដែលជាគ្រួសារ Glazer បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះការកេងប្រវ័ញ្ចលុយពីក្លឹប ជាពិសេសក្នុងរយៈពេលថ្មីៗនេះ។
ទោះបីជាមានការរិះគន់ពីអ្នកគាំទ្រ និងការចាប់អារម្មណ៍ពីអ្នកទិញក៏ដោយ ក៏ត្រកូល Glazers មិនមានចេតនាលក់ក្លឹបនោះទេ។ លោក Sir Jim Ratcliffe បាននិយាយកាលពីពេលថ្មីៗនេះថា គាត់បានព្យាយាមទិញក្លឹបនេះនៅរដូវក្តៅ ប៉ុន្តែក្លឹប Glazers មិនព្រមលក់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ Daily Star រាយការណ៍ថា Glazers នឹងយល់ព្រមលក់លុះត្រាតែទទួលបានតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលគឺ 10 ពាន់លានដុល្លារ៕