Manchester City បានក្លាយជាបេក្ខភាពឈានមុខ ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Jude Bellingham របស់ Borussia Dortmund ។
កីឡាករវ័យ 19 ឆ្នាំរូបនេះធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Liverpool និង Real Madrid ប៉ុន្តែ Man City ត្រូវបានផ្តល់ការជំរុញមួយក្នុងការប្រជែងយកខ្សែបម្រើរូបនេះ ដោយមានជំនួយពីអតីតមិត្តរួមក្រុម Dortmund គឺ Erling Haaland ។
អ្នកយកព័ត៌មាន Sky Sports លោក Dharmesh Sheth អះអាងថា Haaland បានព្យាយាមបញ្ចុះបញ្ចូល Bellingham ឱ្យចូលរួមជាមួយមេឃខៀវ៕