អនាគតរបស់ Lionel Messi កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក នៅពេលដែលកិច្ចព្រមព្រៀងនៅ PSG របស់គាត់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023។
អតីតក្លឹប Barcelona របស់គាត់គឺជាជម្រើសដ៏មានសក្តានុពល ប្រសិនបើគាត់ជ្រើសរើសមិនបន្តស្នាក់នៅក្នុងរដ្ឋធានីបារាំង ប៉ុន្តែអតីតមិត្តរួមក្រុម និងបច្ចុប្បន្នជាអ្នកចាត់ការនៅ Barca លោក Xavi បានស្នើសុំឱ្យ Messi ធ្វើចិត្តឲ្យត្រជាក់ ខណៈដែលគាត់សម្រេចចិត្តលើការផ្លាស់ប្តូរបន្ទាប់របស់គាត់។
អតីតមិត្តរួមក្រុមរបស់ Messi បាននិយាយថា៖ «សូមឱ្យគាត់ធ្វើចិត្តឲ្យត្រជាក់ ដើម្បីរីករាយនឹងពេលវេលារបស់គាត់នៅទីក្រុងប៉ារីស ហើយសូមជូនពរគាត់ឱ្យមានសុខភាពល្អ»៕