ប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហាញការសោកស្តាយចំពោះហេតុការណ៍អ្នកគាំទ្របាល់ប៉ះទង្គិចគ្នា រហូតមានអ្នកស្លាប់ជិត ២០០នាក់

0

បរទេស៖ នេះប់ើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP បានអោយដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារជងរងគ្រោះដែលបានបាត់បង់ជីវិតសមាជិកគ្រួសារនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋា Kanjuruhan ហើយបាននិយាយថាលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើហេតុការណ៍នេះ។

សេចក្តីថ្លែងការណ៍ ថ្នាក់ជាតិនេះបានធ្វើឡើងបន្ទាប់ពីរបាយការណ៍នៃចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ ក្រោយពីយប់ថ្ងៃសៅរ៍ដែលក្រុមប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីរំសាយកុប្បករ ដែលវាជាមូលហេតុបង្ករ ឱ្យក្លាយទៅវាសោកនាដកម្មក្នុងបរិវេណកីឡាដ្ឋានប្រកួតបាល់ទាត់ដ៏អាក្រក់បំផុតមួយសម្រាប់ក្នុងពិភពលោក។

សូមរំលឹកថាកុប្បកម្មបានផ្ទុះឡើងបន្ទាប់ពីការប្រកួតបានបញ្ចប់កាលយប់ថ្ងៃសៅរ៍ទី១ខែតុលា រវាងក្រុមម្ចាស់ផ្ទះ Arema FC នៃទីក្រុង Malang ខេត្ត East Java ដែលបានចាញ់ការប្រកួតក្រុម Persebaya Surabaya 3 ទល់នឹង 2 ដោយអ្នកគាំទ្រមានការខកចិត្តបន្ទាប់ពីក្រុមដែលពួកគេគាំទ្រជាម្ចាស់ផ្ទះត្រូវចាញ់ក្រុមភ្ញៀវ ស្រាប់តែពេលនេះ ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ Arema FC ដែលត្រូវបានគេស្គាល់ថា “Aremania” បានប្រតិកម្មដោយការគប់ដបទឹក និងវត្ថុផ្សេងទៀតដាក់កីឡាករ និងមន្ត្រីបាល់ទាត់ក្នុងទីលានប្រកួត។

សាក្សីម្នាក់បាននិយាយថា អ្នកគាំទ្ររត់សម្រុកចូលទីលានកីឡដ្ឋាន Kanjuruhan ក្នុងការតវ៉ា និងទាមទារឱ្យអ្នកគ្រប់គ្រង Arema ពន្យល់ពីមូលហេតុ ដោយសារតែក្រុមម្ចាស់ផ្ទះមិនដែលចាញ់ការប្រកួតទេក្នុងអស់រយៈពេល23ឆ្នាំនេះ។ មិនតែប៉ុណ្ណោះកុបកម្មបានរីករាលដាលទៅខាងក្រៅពហុកីឡដ្ឋានទៀត ដែលបណ្តាលឲ្យមានការដុតថយន្តប៉ូលីសអស់ចំនួន៥គ្រឿងពេលមានភាពចលាចល។សូមបញ្ជាក់ថាការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកគឺត្រូវបានហាមប្រាមជាដាច់ខាតនៅកីឡដ្ឋានសម្រាប់ការប្រកួតបាល់ទាត់ដោយស្ថាប័ន FIFA ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា