ព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា រូបភាពនេះមិនមែនរថយន្តបុកប៉ះគ្នាទេ គឺជាករណីរថយន្តធុនធ្ងន់ដឹកកុងតឺនរ័មួយគ្រឿងមានបញ្ហាបច្ចេកធ្វើឲ្យផ្អៀងទ្រេតទៅម្ខាង ហើយភ្លាមៗរថយន្តធំមួយគ្រឿងទៀតក៏បើកមកជួយទប់លំនឹងកុំឲ្យកុងតឺនរ័ធ្លាក់ចេញពីរថយន្តឬក៏អាចក្រឡាប់ មុននឹងស្ទូចយកចេញ កាលពីព្រឹកថ្ងៃទី២តុលា២០២២លើផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ក៏បានដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋានឃុំបិតត្រាំង ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៏ ហើយបច្ចុប្បន្នចរាចរណ៏នៅចំណុចនោះមិនកកស្ទះទៀតទេ៕
ប្រភព៖ Huy Bunleng News