ប្រសិនជាបងប្អូនចង់ចូលរួមរំលែកទុក្ខចំពោះគ្រួសារសព មិនដឹងចូលរួមតាមណា អាចស្គេន QR នេះបាន

0
ឧត្តរមានជ័យ៖ តាមការបញ្ជាក់របស់មន្ត្រីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យបានឱ្យដឹងថា សពយោធិន ២ រូប ដែលពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ២នាក់ ត្រូវបានគ្រួសារសព ធ្វើបុណ្យតាមប្រពៃណីសាសនាក្នុងនោះ សពទី១ -ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ នៅលីវ ត្រូវបានក្រុមគ្រួសារសព យកមកធ្វើបិណ្យនៅគេហដ្ឋានសព នៅភូមិចាន់ក្រហម ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយឡែកសពទី២ -ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ មានប្រពន្ធ ត្រូវបានអង្គភាពរៀបចំធ្វើពិធីបុណ្យនៅបន្ទាយប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
សូមរំលឹកថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិតយោធិន ចំនួន ២ រូប ។
១- ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ
២- ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ
យោធិនទាំង២ បំពេញការងារក្នុងអង្គភាព វរ:សេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា យោធិនទាំង២ បានទៅបង់ត្រី នៅចំណុចអាងអង្ក្រង ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះក្មេងទាំង ២នាក់បានហើយ តែជាអកុសលទឹកហូរគួចខ្លាំងបណ្តាល ឱ្យលង់ស្លាប់ទាំង ២នាក់ តែម្តង។
សាកសពយោធិនទាំង ២ បានរកឃើញនៅវេលាម៉ោង ១១:៣០នាទី ម្នាក់ និងម៉ោង ១៧:១០នាទី ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ បានរកឃើញម្នាក់ទៀត។
ដោយក្តីអាណិតអាសូរ និងកោតសរសើរចំពោះគំរូវីរភាពចំពោះយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេង ប្រុស ២នាក់ ដែលបានលង់ទឹក រហូតបាត់បង់ជីវិតខ្លួនឯង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្តល់ជូនគ្រួសារសពនីមួយៗ នូវថវិកាចំនួន ២លានរៀល។ទន្ទឹននឹងនេះ ក៏មានសប្បុរសជនជាច្រើនទៀតបានផ្តល់ជូនថវិកាដើម្បីជួយសម្រាលបន្ទុកគ្រួសារសពយោធិនទាំង២រូបនេះផងដែរ។
នេះជាQR អេស៊ីលីដា ឬ វីង0345302ជាជំនួយការបុគ្គលិក វរសេនាតូចលេខ៤២២ ប្រសិនបើបងប្អូនឯកឧត្តមលោកជំទាវចង់ចូលរួមរំលែកទុក្ខចំពោះគ្រួសារសពមិនដឹងចូលរួមតាមណា អាចស្គេនចូលបានសូមអរគុណ។Telagrame 0977177790

 

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

No photo description available.