Chelsea ប្រជែង​ជាមួយ Man Utd ដើម្បី​ចុះហត្ថលេខា​លើ​អ្នកចាំទី​នៅ Premier League (​មាន​វី​ដេ​អូ​)

0

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា Chelsea បាន​ចូលរួម​ជាមួយ​ក្រុម Manchester United ក្នុង​ការ​ប្រជែង​ដើម្បី​ចុះហត្ថលេខា​លើ​អ្នកចាំទី Jordan Pickford របស់ Everton ។

ក្រុម​តោ​ខៀវ​បច្ចុប្បន្ន​មាន Edouard Mendy ជា​អ្នកចាំទី​ជម្រើស​ដំបូង​របស់​ពួក​គេ​។ កីឡាករ​សេ​ណេ​ហ្គា​ល់​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០២០ ហើយ​សុពលភាព​កុងត្រា​រហូត​ដល់​ឆ្នាំ ២០២៥​។

ក្រុមប្រឹក្សាភិបាល​របស់ Chelsea ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់បង់​ជំនឿ​លើ​កីឡាករ​រូប​នេះ​។ Mendy បាន​ស៊ូទ្រាំ​នឹង​យុទ្ធនាការ​ដ៏​លំបាក​មួយ​ក្នុង​រយៈពេល​នេះ ដោយ​បាន​បង្កើត​កំហុស​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​គាត់​មាន​ត្រឹមតែ 10​ពិន្ទុ​ក្នុង​ក្របខ័ណ្ឌ Premier League​។

ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ Mendy បាន​រក្សា Clean Sheet ចំនួន 49 ដង​ក្នុង​ការ​បង្ហាញខ្លួន 99 លើក​សម្រាប់​ក្លឹ​ប​។ គាត់​បាន​ឈ្នះ​ពានរង្វាន់​បុគ្គល និង​ក្រុម​ជា​ច្រើន​ជាមួយ​ក្រុម​តោ​ខៀវ​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ Manchester United ក៏​ចាប់អារម្មណ៍​លើ Jordan Pickford ផង​ដែរ​។ David De Gea គឺជា​ប្រធានបទ​នៃ​ការ​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ការ​បង្ហាញ​ទម្រង់​លេង​មិនសូវ​បាន​ល្អ បន្ទាប់​ពី​បិសាច​ក្រហម​បាន​ស៊ូទ្រាំ​នឹង​ការ​ចាប់ផ្តើម​ដ៏​លំបាក​ក្នុង​រដូវ​កាល​នេះ​។

អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​ក្លាយជា​អ្នកចាំទី​ជម្រើស​ទី 1 របស់​ពួក​គេ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​។ យ៉ាងណាមិញ កុងត្រា​របស់​គាត់​នឹង​អស់​សុពលភាព​នៅ​រដូវក្ដៅ​ក្រោយ​។ ខណៈ​ពេល​ដែល​ក្លឹ​ប​អាច​បន្ត​កិច្ចសន្យា​របស់​គាត់ ប៉ុន្តែ​ពួក​គេ​សុខចិត្ត​ស្វែងរក​ជម្រើស​ផ្សេង​ទៀត​។ Manchester United ក៏​មាន Martin Dubravka ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Newcastle United ក្នុង​រដូវក្ដៅ​។

ទន្ទឹម​នឹង​នោះ Pickford បាន​បង្ហាញខ្លួន​ចំនួន 205 ប្រកួត​សម្រាប់ Everton ចាប់តាំងពី​ចុះហត្ថលេខា​ជាមួយ​ក្លឹ​ប​ក្នុង​ឆ្នាំ 2017 ហើយ​គាត់​ក៏​ជា​អ្នកចាំទី​ជម្រើស​ដំបូង​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផង​ដែរ​នៅ​ពេល​នេះ​៕