ខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool មិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមក្នុងវគ្គហ្វឹកហាត់ចុងក្រោយ មុនពេលការប្រកួត Premier League របស់ពួកគេជាមួយនឹង Brighton នៅថ្ងៃសៅរ៍នេះ។
យោងតាមកាសែត The Liverpool Echo បានឲ្យដឹងថាកីឡាករ Jota មិនអាចចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ក្នុងការហ្វឹកហាត់បានទេ បន្ទាប់ពីគាត់បានសុំឱ្យប្តូរចេញក្នុងការបរាជ័យរបស់ព័រទុយហ្គាល់ក្រោមថ្វីជើងក្រុមអេស្ប៉ាញក្នុងសប្តាហ៍នេះ។
លោក Klopp អាចនឹងខ្វះខាតខ្សែប្រយុទ្ធក្នុងជំនួបនៅ Anfield ជាមួយ Brighton ដោយ Luis Diaz ទើបនឹងត្រលប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយ Darwin Nunez ក៏ទើបតែជាសះស្បើយពីរបួស៕