Ronaldo នៅ​សល់​ច្រកចេញ​ចុង​ក្រោយ​មួយទៀត (​មាន​វី​ដេ​អូ​)

0

កាសែត​អេ​ស្ប៉ា​ញ AS បាន​អះអាង​ថា តារា​ឆ្នើម​របស់ Manchester United កីឡាករ Cristiano Ronaldo អាច​ចូលរួម​ជាមួយ​ក្រុម​ទួ​រ​គី Fenerbahce ក្នុង​ការ​ផ្ទេរ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​នាទី​ចុង​ក្រោយ​។ ខណៈ​ពេល​ដែល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​សម្រាប់​លី​ក​អឺរ៉ុប​ធំ​ៗ​ភាគច្រើន​បាន​បិទ​នៅ​ថ្ងៃ​ទី 1 ខែកញ្ញា ប៉ុន្តែ​វា​នៅ​តែ​បើក​នៅ​ក្នុង​ប្រទេស​ទួ​រ​គី​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី 8 ខែកញ្ញា មាន​ន័យ​ថា​ការ​ផ្លាស់​ប្តូរ​គឺ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​។

ក្លឹ​ប​ជា​ច្រើន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​សម្រាប់ Cristiano Ronaldo ក្នុងអំឡុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ ប៉ុន្តែ​មិន​ទាន់​មានការ​ផ្លាស់​ប្តូរ​ណាមួយ​បាន​កើតឡើង​សម្រាប់​តារា​ឆ្នើម​របស់​ក្រុម Manchester United នៅឡើយ​ទេ​។ បន្ទាប់​ពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បាន​បិទ​សម្រាប់​លី​គ​ធំ​ៗ​នៅ​អឺរ៉ុប​នៅ​ថ្ងៃ​ទី 1 ខែកញ្ញា វា​ហាក់ដូចជា Ronaldo នឹង​បន្ត​នៅ Manchester រហូត​ដល់​ចុងបញ្ចប់​នៃ​កិច្ចសន្យា​របស់​គាត់ ក្នុង​ខែមិថុនា 2023 ។ យ៉ាងណាមិញ របាយការណ៍​ខាងលើ​ជឿជាក់​ថា​ការ​ផ្លាស់​ប្តូរ​ម៉ោង​១១ អាច​នឹង​ក្លាយជា​ច្រកចេញ​សម្រាប់​អតីត​កីឡាករ Real Madrid រូប​នេះ​។

ថ្មី​ៗ​នេះ​ក្លឹ​ប Fenerbahce របស់ Super Lig បាន​តែងតាំង​លោក Jorge Jesus ដែល​ជា​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ជា​អ្នកគ្រប់គ្រង​របស់​ពួក​គេ​។ យោង​តាម​របាយការណ៍ គាត់​បាន​ពិភាក្សា​ជាមួយ​ម្ចាស់​អាវ​លេខ 7 របស់ Manchester United ហើយ​បញ្ចុះបញ្ចូល​គាត់​ឱ្យ​សាកល្បង​អាជីព​របស់​គាត់​នៅ​ក្នុង​ប្រទេស​ទួ​រ​គី​។

Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​ពេញចិត្ត​នឹង​ពេលវេលា​នៃ​ការ​ប្រកួត​ដែល​គ្រូបង្វឹក​របស់ Man Utd លោក Erik ten Hag កំណត់​ឱ្យ​រូបគេ​។ គាត់​មិន​បាន​ចាប់ផ្តើម​សម្រាប់​ជម្រើស 11​នាក់​ដំបូង​ចាប់តាំងពី​ការ​បរាជ័យ 4-0 ក្រោម​ថ្វី​ជើង​ក្រុម Brentford កាលពី​ថ្ងៃ​ទី 13 ខែសីហា​។ វា​ត្រូវ​បាន​គេ​ជឿ​ថា​ការ​ខ្វះ​នាទី​លេង​នៅ​លើ​ទីលាន បាន​បញ្ឆេះ​បំណងប្រាថ្នា​របស់ Ronaldo ឲ្យ​ចាក​ចេញពី Old Trafford ៕