កោះកុង ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានទទួលពត័មាន ពីលោក ចូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ថាមានមនុស្សចង.ក នៅចំណុចដំណាក់តាឆេង ភូមិចាំយាម ឃុំប៉ាក់ខ្លង ។
សពមានឈ្មោះ ចាន់ រី ភេទ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លងស្រុក មណ្ឌលសីមា ។
ដោយមានការបំភ្លឺរបស់ឪពុកឈ្មោះ ចាន់ សាន ម្តាយឈ្មោះ ចិន គន្ធា និងយាយឈ្មោះ អ៊ុក ចាន់ថន បានអោយដឹងថា ឈ្មោះ ចាន់ រី បានដើរចូលទៅព្រៃឫស្សីក្រោយផ្ទះកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លុះដល់ព្រឹក ឡើង ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៧និង០០ នាទីព្រឹក ឈ្មោះ អ៊ុក ចាន់ថន បានឃើញចងកសម្លាប់ខ្លួននៅគុម្ពឫស្សីក្រោយផ្ទះនោះ ទើបមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ទៅសមត្ថកិច្ច ។
តាមការសន្និដ្ឋាន របស់កម្លាំងជំនាញ និងក្រុមគ្រូពេទ្យពិនិត្យទៅឃើញថា ឈ្មោះ ចាន់ រី ពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ