Kylian Mbappe និង Erling Haaland រកបានពីរគ្រាប់ម្នាក់ ក្នុងជ័យជម្នះក្រុមរបស់ពួកគេលើក្រុម Sevilla និង Juventus កាលពីយប់ថ្ងៃអង្គារ។
ក្រុម Manchester City បានយកឈ្នះក្រុម Andalusians 4-0 ខណៈដែល Paris Saint-Germain ដណ្តើមបានជ័យជម្នះ 2-1 លើក្រុម Juventus នៅលើទឹកដីខ្លួនឯង។
ទន្ទឹមនឹងនេះដែរ អតីតខ្សែប្រយុទ្ធក្រុម Arsenal និង Barcelona លោក Thierry Henry បានរំលឹកឡើងវិញថា គាត់នឹងនៅតែជ្រើសរើស Mbappe ល្អជាង Haaland ។
Henry បានប្រាប់ CBS ថា «Mbappe អាចបង្កើតឱកាស និងបញ្ចប់ទី ប៉ុន្តែ Haaland គាត់ជំនាញតែបញ្ចប់ទី។ Mbappe អាចលេងនៅខាងស្តាំ និងខាងឆ្វេង គាត់អាចលេងនៅកណ្តាល ហើយ Haaland អាចលេងបានតែកណ្តាលប៉ុណ្ណោះ»៕