បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអោយដឹងថា អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Atletico Madrid និង Chelsea គឺកីឡាករ Diego Costa នឹងធ្វើដំណើរមកកាន់ទឹកដីអង់គ្លេសនៅសប្តាហ៍នេះ។
ក្នុងនោះ បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Wolves បានធ្វើការពិភាក្សាជាមួយនឹងរូបគ្នា ក្នុងការចង់ចុះហត្ថលេខាយកក្រោយដោយគ្មានតម្លៃខ្លួន។ ពួកគេបានព្រមព្រៀងគ្នាទៅលើជំហានដំបូង អំពីកុងត្រាហើយ។
គួរបញ្ជាក់ថាកិច្ចព្រមព្រៀងនេះ គឺអាស្រ័យទៅលើការធ្វើតេស្តសុខភាព ហើយក្នុងនោះពេលវេលាក្នុងការធ្វើតេស្តក៏ត្រូវបានកំណត់រួចរាល់ផងដែរ៕