បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano ជាអ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញម្នាក់ បានអោយដឹងថាអតីតតារាឆ្នើមរបស់ក្លឹប Real Madrid គឺកីឡាករ Marcelo បានសម្រេចចិត្តចូលរួមជាមួយនឹងក្លឹប Olympiacos។
ក្នុងនោះកុងត្រារបស់ Marcelo ជាមួយនឹងក្លឹបនៅប្រទេសក្រិចនេះ មានរយៈពេលមួយរដូវកាលពេញ ដោយមានបញ្ចូលនៅជម្រើសបន្តនៅរដូវកាលបន្ទាប់ទៀត។ កីឡាករ Marcelo នឹងធ្វើចុះលើកុងត្រា នៅក្នុងពេលឆាប់ៗខាងមុខ៕