ភ្នំពេញ៖ នៅវេលាម៉ោង ០១:៥០ នាទីរសៀល ថ្ងៃសៅរ៍ ៨កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចទីតាំងលក់ហ្គាស ដែលសិ្ថតនៅនៅតាមបណ្តោយផ្លូវសម្តេច ជា ស៉ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
+ ម្ចាស់ទីតាំងឈ្មោះ ប៉ែន ធារិទ្ធ ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខែ្មរ មុខរបរ ម្ចាស់ទីតាំង ។
+ មូលហេតុ: បណ្តាលមកពីការធ្លាយហ្គាសបង្ករជាអគ្គីភ័យតែម្តង។
+ ប្រភេទសំណង់: ដែកប្រក់សង្ក័សីទំហំ ១៥x ៣០ ម៉ែត្រ។
+ ខូចខាតសម្ភារៈ ឆេះឃ្លាំងហ្គាសចំនួន០១ទំហំ ១៥ X ៣០ ម៉ែត្រ ឆេះអស់ទាំងស្រុង។
- ឆេះរាលដាលដល់ឃ្លាំងចំនួន ០៣
- តូបចំនួន ០២ ឆេះអស់ចំនួន ៥០%
- ឆេះរថយន្តចំនួន ០៤ គ្រឿង
- ម៉ូតូចំនួន ០៨ គ្រឿង និងកង់ចំនួន០១គ្រឿង។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: មនុស្សរងរបួសចំនួន ០៧ នាក់ រងរបួសធ្ងន់។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១២ រថយន្ត ស្មើរនឹង ៤៨ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍
- រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២ គ្រឿង ពុំបានប្រេីប្រាស់ទឹក។
- រថយន្តក្រុមហ៊ុន OCICជ្រោយចង្វារ ចំនួន ០៧ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៧ រថយន្ត សើ្មនឹង ២១ម៉ែត្រគូប។
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មេីរនឹង ០៦ម៉ែត្រគូប។
- ពន្លត់ចប់ : នៅវេលាម៉ោង ០៣:០០ នាទីរសៀល ថ្ងៃខែឆ្នាំដដែល៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ