Ronaldo បង្ហោះ​សារ​យ៉ាង​ខ្លី​ក្រោយ​ចាប់ឆ្នោត UCL

0

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម Manchester United បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅ​លើ Twitter បន្ទាប់​ពី​ការ​ចាប់ឆ្នោត​របស់ UEFA Champions League ។

Ronaldo ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​បំផុត​នៅ​អឺរ៉ុប​ចំនួន​ប្រាំ​ដង ដោយ 4 ដង​បាន​ឈ្នះ​ជាមួយ Real Madrid និង​ម្តង​ជាមួយ Man Utd ។

យ៉ាងណាមិញ បិសាច​ក្រហម​បាន​បាត់បង់​កៅអី​ប្រកួត UCL ក្នុង​រដូវ​កាល​នេះ នោះ​មាន​ន័យ​ថា​ម្ចាស់​ពានរង្វាន់ Ballon d’Or ប្រាំ​សម័យ​នឹង​មិន​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ​ជា​លើក​ដំបូង រាប់​ចាប់តាំងពី​ឆ្នាំ 2003 ។

Ronaldo បាន​បង្ហោះ​រូបភាព​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​លើ Twitter របស់​គាត់ ខណៈ​ដែល​ការ​ចាប់ឆ្នោត Champions League កាលពី​ថ្ងៃ​ព្រហស្បតិ៍ (25 សីហា​) បាន​បញ្ចប់​។ គាត់​បាន​សរសេរ​ថា​៖ «​ខំប្រឹង​បន្ត​ទៀត និង​ផ្តោតអារម្មណ៍​អោយ​កាន់តែ​ខ្លាំង​»៕