Manchester United កំពុងរៀបចំផែនការបម្រុង ប្រសិនបើពួកគេមិនអាចនាំយក Antony មកកាន់ទឹកដី Old Trafford។
បិសាចក្រហមត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណកីឡាករ Cody Gakpo, Christian Pulisic និង Marcus Thuram ជាជម្រើសសម្រាប់ជំនួសកីឡាករប្រេស៊ីល។
យោងតាមរបាយការណ៍របស់ ESPN បានឲ្យដឹងថាលោក Erik ten Hag ចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបនៅរដូវក្តៅនេះ ហើយ Antony គឺជាគោលដៅចម្បងរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបដឹងពីជំហររបស់ Ajax លើកីឡាករប្រេស៊ីលរូបនេះ ហើយដូច្នេះ Man Utd កំពុងរៀបចំផែនការបម្រុង៕