PSG ត្រៀម​ប្រាក់​រួចរាល់ ដើម្បី​នាំ​យក​ខ្សែបម្រើ​របស់ Man City ម្នាក់​ចេញពី​ទឹកដី​អង់គ្លេស

0

Paris Saint-Germain បាន​ដាក់​សំណើ ៧០​លាន​អឺ​រ៉ូ​សម្រាប់​ខ្សែបម្រើ Bernardo Silva របស់ Manchester City នេះ​បើ​តាម​ការ​បញ្ជាក់​របស់ Relevo​។

អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola ចង់​រក្សា​អតីត​ខ្សែបម្រើ AS Monaco ដែល​ជា​ផ្នែក​សំខាន់​នៃ​ក្រុម​របស់​គាត់​នៅ​កីឡដ្ឋាន Etihad ។ សំណើ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ច្រានចោល​ដោយ Man City ដោយ​ខ្សែបម្រើ​រូប​នេះ​ក្លឹ​ប​អាច​នឹង​ទាមទា​តម្លៃ​ខ្លួន​រហូត​ដល់ ៩០ លាន​អឺ​រ៉ូ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Silva បាន​បង្ហាញខ្លួន 50 លើក​សម្រាប់​ក្រុម​ជើងឯក Premier League កាលពី​រដូវ​កាល​មុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន 13 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន ៧ ដង​៕