បោកនារីជាសង្សារមកលេងដល់បន្ទប់!! ហើយនាំគ្នីគ្នា ៣នាក់ទៀតមករំលោភបូករហូតសម្រេច

0

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោម០៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយ១៥ឆ្នាំម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យបានឲ្យដឹងថា៖ជនសង្ស័យមាន៖១-ឈ្មោះហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ(ជាសង្សារ) ស្រុកកំណើតភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង, ២-ឈ្មោះពិចិត្រ សាធា ភេទប្រុស អាយ១៧ឆ្នាំ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះ ហួត ភិល ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត នៅភូមិ-ឃុំអូរស្រឡៅ ស្រុកវាលវែង ខេត្តពោធិសាត់ មុខរបរ(បើកឡានដឹកទឹកកក), ៤-ឈ្មោះ ឆន សុវណ្ណរដ្ឋ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង (រត់គេចខ្លួន) ទាំង០៤ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយការិយាល័យ បានបញ្ជាក់ថា៖ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឈ្មោះហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ(ជាសង្សារ) បានឆាតទូរសព្ទទៅក្មេងស្រីរងគ្រោះ ឈ្មោះ រ.ស.វ អាយុ១៥ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អំបិល ក្រុងសិរីសោភ័ណ ឲ្យមកលេងនៅនឹងបន្ទប់ជួលរបស់គេដែលស្នាក់នៅទល់មុខស្ថានីយ៍ទឹកស្អាត ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយបានធ្វើសកម្មភាពចាប់នាងរំលោភបានសម្រេចចំនួន០២ដង បន្ទាប់មកក៏មានគ្នីគ្នាគេចំនួន០៣នាក់ទៀត ដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នានោះ បានចូលទៅចាប់នាងរំលោភបានសម្រេចម្នាក់ដង។ បន្ទាប់មក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន០៣នាក់និង០១នាក់រត់គេចខ្លួន តាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះនិងអាណាព្យាបាល។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងយេនឌ័រ បានបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេទាំង០៤ នាក់ ពិតជាបានរំលោភក្មេងស្រីរងគ្រោះ បានសម្រេចម្នាក់ម្តងប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងបណ្តឹងក្មេងស្រីរងគ្រោះនិងអាណាព្យាបាល។ ជនសង្ស័យទាំង០៣នាក់ ត្រូវបានម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ។ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួននោះ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមប្រម៉ាញ់ចាប់ខ្លួន យកទៅផ្តន្ទាទោសផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ