បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញ់ម្នាក់ បានអោយដឹងថាលោក Carlo Ancelotti បានបញ្ជាក់អំពីអនាគតរបស់ខ្លួនហើយ ដោយលោកបាននិយាយថា “បន្ទាប់ពីដឹកនាំក្លឹប Real Madrid ហើយ ខ្ញុំនឹងចូលនិវត្តន៍។ ទំព័រការងាររបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹក នឹងត្រូវបញ្ចប់”។
លោកក៏បានបន្ថែមប្រាប់ទៅសារព័ត៌មានអ៊ីតាលី II Messaggero ថា “Real Madrid គឺជាក្លឹបក្នុងកម្រិតខ្ពស់បំផុត ដែលអាចសន្និដ្ឋានបានថាក្លឹបនេះជាក្លឹបចុងក្រោយសម្រាប់អាជីពរបស់ខ្ញុំ”៕