បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញ់ម្នាក់ បានអោយដឹងថាក្លឹប Juventus នឹងធ្វើការដាក់សំណើរផ្លូវការក្នុងការទិញយក Memphis Depay នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈពេលដែលការនិយាយចរចាកាន់តែខិតជិតក្នុងការព្រមព្រៀងគ្នាលើប្រាក់ខែ និងកុងត្រា។ ដោយពេលនេះការពិភាក្សាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់។
ដោយឡែកខាង Memphis នឹងធ្វើការបញ្ចប់នៅកុងត្រាជាមួយនឹងក្លឹប Barca លុះត្រាតែខ្លួនបានព្រមព្រៀងគ្នាជាមយយនឹងក្លឹប Juventus។
គួរបញ្ជាក់ថាក្លឹប Juventus តាមសម្លឹងចង់បានកីឡាករ Depay តាំងពីយូរមកហើយផងដែរ។ ស្របពេលនេះក្លឹប Barcelona មានបំណង់ក្នុងការលក់ចេញនៅកីឡាករម្នាក់ក្នុងចំណោម Depay ឫក៏ Aubameyang ដូចគ្នា៕