Erik ten Hag៖ Ronaldo ចង់​ចាកចេញ? វា​ជា​កា​សន្និដ្ឋាន​របស់​អ្នក ប៉ុន្តែ​គាត់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​កីឡា​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​លោក Fabrizio Romano បានអោយ​ដឹង​ថា​លោក Erik ten Hag បាន​បញ្ជាក់​សារ​ជា​ថ្មី​ម្តងទៀត​ចំពោះ​រឿង​របស់ Ronaldo ថា “Cristiano Ronaldo ចង់​ចាកចេញ? ទាំងនេះ គឺជា​ការ​សន្និដ្ឋាន​របស់​អ្នក ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល Cristiano បាន​ប្រាប់​មក​ខ្ញុំ​”​។

ហើយ​រូប​លោក​បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​ធ្វើការ​ជាមួយនឹង​កីឡាករ​ដែល​ពួក​យើង​មាន ហើយ​យើង​ក៏​មាន​គម្រោង​ជាមួយ Ronaldo សម្រាប់​រដូវ​កាល​នេះ ដែល​ពួក​យើង​នឹង​បញ្ចូល​គាត់​ទៅ​ក្នុង​ក្រុម​របស់​យើង​”​។

គួរ​បញ្ជាក់​ថា ព័ត៌មាន​ដល់​រសើប​ជុំវិញ​ការ​ចង់​ចាកចេញ​របស់ CR7 ពី​ក្លឹ​ប​បិសាច​ក្រហម Man Utd បាន​ផ្ទុះ​ឡើងជា​ច្រើន​ក្នុង​ពេល​កន្លង​មក​។ ហើយ​ការ​ចង់​ចាកចេញ​នេះ ដោយសារ​តែ​គាត់​ចង់​លេង​នៅ​ពានរង្វាន់ Champion League៕