បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT របស់រុស្ស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថាតាមសមាជិក Bundestag របស់អាល្លឺម៉ង់ លោក Marcus Faber ដែលទើបតែបានទៅប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា យានយន្តបាញ់ផ្លោង PzH 2000 របស់អាឡឺម៉ង់ដែលត្រូវបានផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនដោយលោកខាងលិចបានទទួលរងការខូចខាត ហើយកំពុងត្រូវការការជួសជុល។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃពុធជាមួយសារព័ត៌មានអាល្លឺម៉ង់ NTV អ្នកនយោបាយរូបនេះបានអះអាងថា គាត់មានការភ្ញាក់ផ្អើលនៅពេលបានដឹងពីក្រសួងការពារជាតិអ៊ុយក្រែនថា មានតែយានយន្តបាញ់ផ្លោង PzH 2000 ចំនួន ៥គ្រឿងក្នុងចំនោមចំនួន ១៥គ្រឿងដែលផលិតដោយអាល្លឺម៉ង់នឹងបានផ្គត់ផ្គង់ទៅអ៊ុយក្រែនដោយទីក្រុងប៊ែរឡាំង និងទីក្រុង Amsterdam ត្រូវរងការខូចខាត។ ក្នុងនោះលោកបានបន្ថែមថា ចំពោះមូលហេតុដែលធ្វើអោយខូចខាតនេះមិនមែនដោយសារការបាញ់របស់រុស្ស៊ីនោះទេ ប៉ុន្តែការខូចខាតនេះ បណ្តាលមកពីទាហានអ៊ុយក្រែនប្រើប្រាស់វា “ច្រើន” ៕