គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Thomas Tuchel បានសន្យាជាមួយខ្សែប្រយុទ្ធវ័យក្មេង Armando Broja និង កីឡាករដែលនៅក្នុងក្រុមមួយនេះអោយរំពឹងថា នឹងបន្តនៅកីឡដ្ឋាន Stamford Bridge ដោយគ្មានការដោះដូរ ។
Armando Broja បានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងទៅ Southampton ។ គាត់បានបង្ហាញខ្លួនចំនួន 38 លើកសម្រាប់ក្រុម Southampton ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបានរួមចំណែកក្នុងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ។
ហើយក្នុងនោះដែរក៍មានការរំពឹងទុកថា Broja អាចនឹងធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះ ដោយសារខ្វះពេលលេងនៅ Chelsea ។ បុន្តែទោះជាយ៉ាងណាក៏ដោយគឺលោក Tuchel អះអាងថាបានសន្យាជាមួយខ្សែប្រយុទ្ធអាល់បានីរូបនេះ នឹងអោយគេនៅក្នុងក្រុមតោខៀវនាររដូវកាលនេះបន្តទៀត ។
Broja នឹងទទួលបានឱកាសជាជម្រើសដែលត្រូវឈានចូលក្នុងវគ្គ ១១នាក់ដំបូងសម្រាប់ក្រុមតោខៀវ Chelsea ។
បន្ទាប់ពីការចាកចេញរបស់ Romelu Lukaku និង Timo Werner ត្រលប់ទៅកាន់ក្លឹប Inter Milan និង RB Leipzig រៀងៗខ្លួននុះ វាបានធ្វើឱ្យលោក Tuchel ខ្វះជម្រើសជាមួយនិងខ្សែប្រយុទ្ធរបស់គាត់ ។
ទើបមានការរៀបចំអោយ Armando Broja ដែលជាខ្សែប្រយុទ្ធរូបនេះសហការណ៍ជាមួយនឹង Raheem Sterling និង Kai Havertz នៅលើទីលាន ។
Armando Broja ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានបង្ហាញខ្លួនលេង១៥នាទី ខណ្ណៈពេលប្រកួតរវាងក្រុម Chelsea និង Everton កាលពីថ្ងៃទី៧ ខែសីហា ដោយយកឈ្នះបានលិទ្ធផល ២ទល់និង១ ៕