ថ្លែងទៅកាន់សារព័ត៌មាន Mirror អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Javier Hernandez ដែលត្រូវបានគេស្គាល់ថាជា Chicharito បានអះអាងថាគាត់សុខចិត្តលេងដោយឥតគិតថ្លៃសម្រាប់ក្លឹបបិសាចក្រហម។
បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្របខ័ណ្ឌ MLS ហើយជាកីឡាកររបស់ក្លឹប Los Angeles Galaxy កីឡាករវ័យ 34 ឆ្នាំរូបនេះបាននិយាយថាគាត់នឹងសុខចិត្តលេងដោយឥតគិតថ្លៃសម្រាប់ Manchester United ។ គាត់បាននិយាយថា៖ «ប្រសិនបើ Man Utd មករកខ្ញុំ នោះខ្ញុំនឹងយល់ព្រម ហើយខ្ញុំនឹងលេងដោយឥតគិតថ្លៃ»។
គួររំលឹកឡើងវិញដែរថា Chicharito ធ្លាប់បានលេងឱ្យក្លឹបធំៗជាច្រើនរួមមាន Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង Bayer Leverkusen, West Ham United និង Sevilla៕