គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើអតីតខ្សែបម្រើក្រុម Liverpool កីឡាករ Georginio Wijnaldum មុនពេលគាត់ផ្លាស់ទៅក្លឹប AS Roma នេះបើយោងតាមសារព័ត៌មាន Sky Sports ។
Manchester United បានធ្វើការបន្ថែមកីឡាករសំខាន់ៗចំនួនបីនាក់ចូលទៅក្នុងក្រុមរបស់ពួកគេ អំឡុងពេលទីផ្សារដោះដូរកីឡាករដែលកំពុងបន្ត។ ពួកគេបានចុះហត្ថលេខាជាមួយ Lisandro Martinez, Tyrell Malacia និង Christian Eriksen ក្នុងតម្លៃសរុបប្រហែល 65 លានផោន។
បិសាចក្រហមឥឡូវនេះកំពុងស្វែងរកការពង្រឹងជម្រើសរបស់ពួកគេនៅក្នុងតំបន់បម្រើ មុនពេលទីផ្សារបិទ។ ពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ 85 លានអឺរ៉ូជាមួយក្រុម Barcelona ដើម្បីចុះហត្ថលេខាលើគោលដៅអាទិភាព Frenkie de Jong កាលពីខែមុន ប៉ុន្តែមិនជោគជ័យលើការផ្ទេរនោះទេ៕