មូលហេតុ​នៅ​ពីក្រោយ ការ​បញ្ឈប់​ការ​ផ្ទេរ​យក​កីឡាករ Marko Arnautovic មក​កាន់ Man Utd

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​កីឡា​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​លោក Fabrizio Romano បានអោយ​ដឹង​ថា នៅ​ពីក្រោយ​ការ​បញ្ចប់​ការ​ដាក់​សំណើ​រទិញ​យក​កីឡាករ Marko Arnautovic របស់ Bologna ពី​សំណាក់ Manchester United ដោយសារ​តែ​អ្នកគាំទ្រ​ក្លឹ​ប​បិសាច​ក្រហម ធ្វើការ​ប្រឆាំង​។

ក្លឹ​ប Bologna សង្ឃឹមថា​ខាង Man Utd នឹង​ធ្វើការ​ដាក់​សំណើរ​ជា​ថ្មី​ទៅ​ខ្លួន​ក្នុង​ការ​ផ្ទេរ​យក Marko Arnautovic ក្នុង​តម្លៃ​ប្រមាណ ១៣​លាន​ដុល្លារ ក្នុង​ស​ប្តា​ហ៍ ប៉ុន្តែ​ថ្នាក់​គ្រប់​គ្រង់​ក្លឹ​ប​បិសាច​ក្រហម​បាន​ធ្វើការ​សម្រេចចិត្ត​បញ្ចប់​នៅ​គម្រោង​មួយ​នេះ​វិញ ក្រោយ​មានការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​។

គួរ​បញ្ជាក់​ថា​ក្លឹ​ប Man Utd បាន​ធ្វើការ​ដាក់​សំណើរ​ទៅ​កាន់​ក្លឹ​ប Bologna ម្តង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​ខាង​ក្លឹ​ប​នៅ​ប្រទេស​អ៊ី​តា​លី​មួយ​នេះ ធ្វើការ​ច្រានចោល​នៅ​សំណើរ ដោយ​ចង់បាន​តម្លៃ​ខ្ពស់​ជាង​នេះ​៕