តំណាង​លោក​ឧត្តម​សេនី​យ៏​ទោ ទ្បោ សុខា ចុះ​ពិនិត្យ​មើល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រឡាប់ នៅ​ក្រុង​សែន​មនោ​រម្យ

0

មណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​២២ និង​១៥​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ​រថយន្ត​យី​ដុប​បួន​ភ្លៅ​ដឹក​ហ្គា​ស​របស់​ក្រុមហ៊ុន​(LPG) បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​ផ្លូវ​កោង​ជាន់​ហ្វ្រាំង​មិន​សុ​ី បណ្តាល​ឱ្យ​បុក​រះ​តូប​ចំនួន ៥​តូប ទើប​ក្រឡាប់​ខ្លួនឯង​គ្រោះថ្នាក់​តែ​ម្តង នៅ​លើ​ផ្លូវជាតិ​៧៦ ចំណុច​ផ្ទះ ចាន់ សំណាង និង ហ៊ឹ​ម វ​ល្ណី ស្ថិត​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ លោក​ឧត្តម​សេនី​យ៏​ទោ ទ្បោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​តំណាង​លោកស្នងការ​រង​ទទួល​ការងារ​ចរាចរ​ណ៏ និង​ប្រធាន​ការិយាល័យ​ចរាចរណ៍​ព្រមទាំង​មន្ត្រី ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​រថយន្ត​ស្ទូច​ដើម្បី​សង្គ្រោះ​មនុស្ស (​អ្នកបើកបរ​) ។

ប្រភព​ព័ត៌មាន នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ៖ ១-​អ្នក​បើករថយន្ត​ឈ្មោះ សឿ​ន សា​វឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​អ្នកបើកបរ រស់នៅ​បច្ចុប្បន្ន​ភូមិ​ព្រៃឈរ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម (​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​កន្លែង​កើតហេតុ​) ដោយសារ​គាប​ជាប់​នឹង​កាប៊ី​ន​រថយន្ត នៅ​ពេល​ដែល​រថយន្ត​ស្ទូច​មក​ពី​ភ្នំពេញ​មក​ដល់ ហើយ​ស្ទូច​រថយន្ដ​ចេញពី​កន្លែង​កើតហេតុ​ទើប​ឃើញ​សាកសព​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី នា​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ ។ រថយន្ត​ម៉ាក​យី​ឌុ​ប​បួន​ភ្លៅ ស្លាក​លេខ ភ្នំពេញ ៣E-៤១៩១ ។ ២-​ម្ចាស់​តូប​ឈ្មោះ តឹក ម៉េ​ង​អឹង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី (​រង​បួស​ស្រាល​) ។ ៣-​ប្រពន្ធ​ឈ្មោះ សម្បត្តិ ស្រី​តូច ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី (​រង​របួសស្រាល​) ។ ៤-​ម្ចាស់​តូប​ឈ្មោះ ខាំ សុភាព ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី (​រង​របួសស្រាល​) ។ ៥-​ប្អូន​រស់នៅ​ជាមួយ​ឈ្មោះ ខាំ សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី (​រង​របួសស្រាល​) ។ ៦-​ប្អូន​រស់នៅ​ជាមួយ​គ្នា​ឈ្មោះ ហ៊ុន មូលី​កា ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី (​រង​របួសស្រាល ) ។ ៧-​ម្ចាស់​តូប​ឈ្មោះ​កៅ វិ​ចិត្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខ​បរ​លក់ដូរ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី (​ពុំ​មាន​រង​របួស​) ។ ៨-​ប្រពន្ធ​ឈ្មោះ សៀ​ក បុប្ផា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខ​បរ​លក់ដូរ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ (​ពុំ​មាន​រង​របួស​) ។ ៩-​កូន​ឈ្មោះ កៅ ហ្គិ​ច​លាង ភេទ​ស្រី អាយុ​២​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ​រស់នៅ​ក្នុង​បន្ទុក រស់នៅ​ភូមិ​សង្កាត់ កើតហេតុ​ខាងលើ (​ពុំ​មាន​រង​របួស​) ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​សម្រាក​នៅផ្ទះ ចំណែកឯ​សព​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​រួច​បាន​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​រថយន្ដ​ត្រូវ​បាន​ស្ទូច​យក​មក​បង្ហូរ​ហ្គ៊ា​ស់​នៅ​ឯ​ក្រុមហ៊ុន រួច​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ