Lionel Messi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ទឹកដី Camp Nou ដោយប្រធានក្លឹបលោក Joan Laporta បានបង្ហាញពីបំណងចង់នាំយកគាត់ត្រឡប់មកវិញ។ កីឡាករវ័យ 35 ឆ្នាំរូបនេះបានចាកចេញពីក្លឹបកាលពីរដូវក្តៅមុន ទៅចូលរួមជាមួយ PSG។
Xavi បានបង្ហើបថា Lionel Messi ទំនងជាមិនចូលរួមជាមួយ Barcelona នៅរដូវក្តៅនេះទេ។ ថ្លែងទៅកាន់ Sport អ្នកចាត់ការក្លឹប Barcelona បាននិយាយថា៖
«ខ្ញុំចង់បានវា ប្រសិនបើពេលវេលារបស់ Messi នៅ Barca មិនបានបញ្ចប់។ ខ្ញុំគិតថាគាត់សមនឹងទទួលបានឱកាសទីពីរ ខ្ញុំសង្ឃឹមដូច្នេះ។ បើសំណួរសួរថា តើខ្ញុំចង់ឲ្យគាត់ត្រឡប់មកវិញទេ? ចម្លើយគឺចង់។ វាជាគំនិតសម្រាប់ពេលអនាគតដែលក្លឹបមាន ប៉ុន្តែមិនមែនសម្រាប់រដូវកាលនេះទេ»៕