ក្តៅ​ៗ! Ronaldo និង​ភ្នាក់ងារ​របស់​គាត់ បាន​ទៅ​ដល់ Carrington ហើយ

0

Cristiano Ronaldo បាន​មក​ដល់​កន្លែង​ហ្វឹកហាត់​របស់ Manchester United ជាមួយនឹង​ភ្នាក់ងារ​របស់​គាត់​គឺ​លោក Jorge Mendes ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹ​ប​អំពី​អនាគត​របស់​គាត់​។

យោង​តាម​កាសែត The Athletic បាន​ឲ្យ​ដឹង​ថា​អតីត​អ្នកចាត់ការ​ក្លឹ​បលោក Sir Alex Ferguson ក៏​នឹង​មាន​វត្តមាន ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់​ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ​រូប​នេះ ដែល​បាន​ខក​ខានមិនបាន​ទៅ​ចូលរួម​ការ​ប្រកួត​មុន​បើក​រដូវ​កាល​របស់​បិសាច​ក្រហម​នៅ​ប្រទេស​ថៃ និង​អូស្ត្រាលី​។

Sky Sports បាន​រាយការណ៍​កាលពី​ដើមខែ​នេះ​ថា​ម្ចាស់​ពានរង្វាន់ Ballon d’Or ប្រាំ​សម័យ​បាន​បង្ហាញ​ពី​បំណង​ចង់​ចាក​ចេញពី Old Trafford នៅ​រដូវក្តៅ​នេះ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្របខ័ណ្ឌ Champions League ក៏​ដូច​ជា​មិន​សប្បាយចិត្ត​ជាមួយនឹង​កង្វះ​សកម្មភាព​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹ​បរ​ហូត​មក​ដល់​ពេល​នេះ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា ខ្សែប្រយុទ្ធ​ជើង​ចាស់​រូប​នេះ បន្ទាប់​ពី​បាន​វិល​ចូល Man Utd វិញ​មិន​អាច​ជួយ​ក្រុម​របស់​គាត់​ឱ្យ​ឈាន​ចំណាត់ថ្នាក់ Top4 របស់ Premier League បាន​ទេ ខណៈ​ដែល​បិសាច​ក្រហម​បាន​បញ្ចប់​ជាមួយនឹង​ពិន្ទុ​ទាប​បំផុត​មិន​ធ្លាប់​មាន​៕