ជម្រើស​ខ្សែការពារ​ឆ្វេង 3​នាក់​សម្រាប់ Man City ក្រៅពី Cucurella (​មាន​វី​ដេ​អូ​)

0

Manchester City ដែល​ជា​ម្ចាស់​ជើងឯក Premier League កំពុង​មមាញឹក​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​រដូវក្តៅ​នេះ ខណៈ​ដែល​ពួក​គេ​មាន​គោលបំណង​រក្សា​ភាព​លេចធ្លោ​របស់​ពួក​គេ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​។

ក្រុម​មេឃ​ខៀវ បាន​សម្រេច​ក្នុង​ការ​ចុះហត្ថលេខា​លើ Erling Haaland និង Kalvin Phillips រួច​ហើយ​ក្នុង​តម្លៃ ៥១ លាន​ផោន និង ៤២ លាន​ផោន បូក​រួម​ទាំង​ទឹកប្រាក់​បន្ថែម​រៀង​ៗ​ខ្លួន​។

លោក Pep Guardiola ក៏​បាន​អនុញ្ញាត​ឱ្យ​មានការ​ចាកចេញ​គួរ​ឱ្យ​កត់សម្គាល់​មួយ​ចំនួន​នៅ​រដូវក្តៅ​នេះ​។ កីឡាករ Gabriel Jesus, Raheem Sterling និង Oleksandr Zinchenko បាន​ចាក​ចេញពី​កីឡដ្ឋាន Etihad​។

ដូចដែល​បាន​រំពឹង​ទុក Man City ក៏​ចង់​ជំនួស​កីឡាករ​ដែល​បាន​ចាកចេញ​របស់​ពួក​គេ ជាមួយនឹង​កីឡាករ​ចំណូល​ថ្មី​នៅ​រដូវក្តៅ​នេះ​។ ទីតាំង​មួយ​ដែល​ត្រូវ​បាន​កំណត់​ថា នឹង​ត្រូវ​ពង្រឹង​គឺ​ខ្សែការពារ​ឆ្វេង​។

បន្ទាប់​ពី​ការ​ចាកចេញ​របស់​ខ្សែការពារ​សញ្ជាតិ​អ៊ុយ​ក្រែ​ន Zinchenko ទៅ​កាន់​ក្រុម Arsenal ក្លឹ​ប​មេឃ​ខៀវ កំពុង​រៀបចំ​ការ​ផ្លាស់​ប្តូរ​សម្រាប់​ខ្សែការពារ​ឆ្វេង Marc Cucurella របស់ Brighton នៅ​រដូវក្តៅ​នេះ​។

អ្នកចាត់ការ​ក្លឹ​បលោក Guardiola បាន​បញ្ជាក់​ថា Man City បច្ចុប្បន្ន​កំពុង​ចរចា​ជាមួយ Brighton សម្រាប់ Cucurella ដូចដែល​បាន​រាយការណ៍​ដោយ​អ្នក​សារព័ត៌មាន និង​អ្នក​ជំនាញការ​ផ្ទេរ​កីឡាករ​លោក Fabrizio Romano ។

ទោះជា​យ៉ាងណា​ក៏​ដោយ តម្លៃ 50 លាន​ផោន​ដែល​បាន​កំណត់​ដោយ Brighton សម្រាប់​ខ្សែការពារ​ឆ្វេង​ដែល​មាន​ភាព​លេចធ្លោរ វា​ហាក់ដូចជា​ខ្ពស់​ពេក​ចំពោះ​ការ​ផ្ទេរ​ទៅ Manchester City ។

ប្រសិនបើ​ក្លឹ​ប​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​សម្រាប់ Cucurella នោះ​ក្រុម​របស់​លោក Guardiola អាច​ស្វែងរក​ជម្រើស​ផ្សេង​ទៀត​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល កីឡាករ 3​នាក់​ផ្សេង​ទៀត​ដែល​ក្រុម​មេឃ​ខៀវ អាច​ពិចារណា​ក្នុង​ការ​ផ្ទេរ​សម្រាប់​តំណែង​ខ្សែការពារ​ឆ្វេង​៖
#3. កីឡាករ Jose Gaya របស់​ក្លឹ​ប Valencia
#2. កីឡាករ Raphael Guerreiro របស់​ក្លឹ​ប Borussia Dortmund
#1. កីឡាករ Borna Sosa របស់​ក្លឹ​ប VfB Stuttgart