Ronaldo ត្រលប់​ចូល​ទៅ Man Utd ដើម្បី​ធ្វើ​រឿង​មួយ​នេះ​!

0

យោង​តាម​សារព័ត៌មាន​របស់​អេ​ស្ប៉ា​ញ AS បាន​ឲ្យ​ដឹង​ថា Cristiano Ronaldo នឹង​ត្រលប់​មក Manchester United ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្លឹ​ប អំពី​ការ​សម្រេចចិត្ត​របស់​គាត់​ក្នុង​ការ​ចាកចេញ​។

Ronaldo ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្លឹ​ប​ជា​ច្រើន​ក្នុង​រដូវក្តៅ​នេះ រួម​មាន Bayern Munich, Atletico Madrid, Chelsea, Barcelona, Napoli, AS Roma និង​សូ​ម្បី​តែ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​។ ទោះ​យ៉ាងណា​ក៏​ដោយ មាន​តែ Atletico និង Bayern ប៉ុណ្ណោះ​ដែល​បង្ហាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​។

ក្លឹ​ប Bayern Munich ត្រូវការ​ជំនួស​ខ្សែប្រយុទ្ធ Robert Lewandowski ដែល​បាន​ចូលរួម​ជាមួយ​ក្លឹ​ប Barcelona ខណៈ​ពេល​ដែល Atletico កំពុង​សម្លឹង​រក​ការ​ជំនួស Luis Suarez ដែល​បាន​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។

បញ្ចា​ក់​ផង​ដែរ​ថា Man Utd នឹង​ត្រូវ​ប្រកួត​ជាមួយ Atletico ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ​ថ្ងៃ​សៅរ៍ ទី 30 ខែកក្កដា ក្នុង​ប្រទេស​ន័​រវេ​ស​៕