កីឡាករ Borja Mayoral ដែលត្រូវបានគេបំភ្លេចចោលនៅ Real Madrid គ្រោងនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយបញ្ចប់ទំនាក់ទំនងរយៈពេលវែងរបស់គាត់ជាមួយក្លឹបដែលបានចាប់ផ្តើមតាំងពីកុមារភាព។
MARCA បានរាយការណ៍ថាក្លឹបយក្សអេស្ប៉ាញបានឈានដល់កិច្ចព្រមព្រៀងជាមួយគូប្រជែងនៅ La Liga គឺក្លឹប Getafe សម្រាប់ការផ្ទេររបស់គាត់។ ភាគីទាំងពីរបានយល់ព្រមលើតម្លៃផ្ទេរ ដែលត្រូវបានគេរាយការណ៍ថាប្រហែល 10 លានអឺរ៉ូ។
គួររំលឹកឡើងវិញដែរថា Mayoral បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Real Madrid ក្នុងឆ្នាំ 2015៕