Inter Milan តម្រូវ​ឲ្យ Romelu Lukaku ធ្វើ​រឿង​មួយ​នេះ​! បន្ទាប់​ពី​គាត់​ត្រលប់​មក​ពី Chelsea

0

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Star បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Inter Milan បាន​កំណត់​ឲ្យ Romelu Lukaku រៀបចំ​របប​អាហារ​ផ្ទាល់ខ្លួន ដោយ​ខ្សែប្រយុទ្ធ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​លើស​ទម្ងន់ ក្រោយ​ត្រលប់​មក​ពី Chelsea ។

Lukaku វ័យ 29 ឆ្នាំ​បាន​ចូលរួម​ជាមួយ Inter ពី Chelsea វិញ​ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល បន្ទាប់​ពី​មាន​យុទ្ធនាការ​ដ៏​អាប់អួ​នៅ Stamford Bridge ។ គាត់​បាន​មក​ដល់​ក្លឹ​ប​តោ​ខៀវ​ក្នុង​ការ​ផ្លាស់​ប្តូរ​កំណត់​ត្រា​ក្លឹ​ប​ចំនួន 97.8 លាន​ផោន ប៉ុន្តែ​បញ្ហា​ទាំង​នៅ​ក្នុង និង​ក្រៅ​ទីលាន​បាន​ញាំញី​ដល់​រដូវ​កាល​របស់​គាត់​។

កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ កំពុង​សម្រក​គីឡូ​របស់​គាត់ ដើម្បី​ត្រលប់​ទៅ​រក​លក្ខខណ្ឌ​កំពូល​ដែល​គាត់​ធ្លាប់​ធ្វើ​បាន​នៅ San Siro៕