សមត្ថកិច្ច ចុះ​កាប់ និង​ដក​បំផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់​ចំនួន ៥០​ដើម

0

បាត់ដំបង ៖ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន លើ​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​រួម​មាន ការ​រក្សា​ទុក ចែកចាយ ជួញដូរ ប្រើប្រាស់ និង​ការ​ដាំ​ដុះ​ដំណាំ​ដែល​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ផ្សេង​ៗ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី លោក​វរសេនីយ៍ឯក ឡុ​ង យោធា​វី​រៈ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ចុះ​ប្រតិបត្តិការ​កាប់​បំផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់​ចំនួន ០១​លើក ត្រង់​ចំណុច​ក្រុម​ទី​០១ ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​កាប់​និង​ដក​បំផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់​ចំនួន ៥០​ដើម និង​បាន​ដកហូត​សម្ភារៈ​សម្រាប់​ជក់​កញ្ឆា​មួយ​ចំនួន ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ប៊ុ​ន ម៉េ​ត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​ក្រុម​ទី​០១ ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

ករណី​នេះ ម្ចាស់ផ្ទះ​ដាំ​ដុះ​ដំណាំ​កញ្ឆា​ខុសច្បាប់​ខាងលើ​នេះ​បាន​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ