Liverpool ត្រូវបានគេរាយការណ៍ថា បានគេជូនដំណឹងអំពីអ្វីដែលពួកគេនឹងត្រូវចំណាយ ដើម្បីនាំយកខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Matheus Nunes ពី Sporting Lisbon។
យោងតាមសារព័ត៌មានព័រទុយហ្គាល់ O Jogo បានឱ្យដឹងថា កីឡាករវ័យ 23 ឆ្នាំរូបនេះនឹងតម្រូវឲ្យហង្សក្រហមចំណាយប្រាក់អស់ 38.4 លានផោន ជាមួយនឹងប្រាប់បន្ថែម 4.3 លានផោន។
ខ្សែបម្រើ Sporting ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Wolves ប៉ុន្តែរបាយការណ៍បានបង្ហាញថា គ្រូបង្វឹកក្លឹប Sporting លោក Reuben Amorim ចង់ឱ្យ Nunes រង់ចាំ និងធានាការផ្លាស់ប្តូរទៅកាន់ក្លឹបធំជាងជំនួសវិញ ហើយប្រធានក្លឹប Sporting លោក Federico Varandas នឹងលក់ Nunes ដើម្បីកែលម្អហិរញ្ញវត្ថុរបស់ក្លឹប៕